គឺជាសោកនាដកម្មដ៏ធំមួយសម្រាប់ភពផែនដី មនុស្សលោក និងសព្វសត្វទាំងឡាយ ដោយសារតែហេតុការណ៍នៃភ្លើងឆេះព្រៃអាម៉ាហ្សូននេះ ពានកើតមានរៀងរាល់ឆ្នាំ ហើយវាកាន់តែរីកធំឡើងៗពី 1ឆ្នាំទៅ 1ឆ្នាំ ចំណែកឯការកាប់ព្រៃឈើវិញ ក៏មានចំនួនច្រើនឡើងៗដូចគ្នាដែរ។
ដោយហេតុនេះហើយ ទើបកីឡាករបាល់ទាត់ល្បីៗចំនួន 3រូប រួមមាន Ronaldo, Messi និង Ozil បានបរិច្ចាគលុយផ្ទាល់ខ្លួន សម្រាប់យុទ្ធនាការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូននេះ ដោយកីឡាករទាំង 3រូបនេះ បានរួមគ្នាចំណាយថរិកាសរុប 108លានដុល្លា ដោយក្នុងនោះ Ronaldo ឧបត្ថម្ភ 44លានដុល្លា Messi ឧបត្ថម្ភ 44លានដុល្លា និង Ozil ឧបត្ថម្ភ 30លានដុល្លា៕