កាលពីដើមរដូវកាលកន្លងទៅ Real Madrid បានចុះកុងត្រាទិញយកខ្សែប្រយុទ្ធយុវជនជប៉ុនវ័យ 18ឆ្នាំម្នាក់ក្នុងខែមិថុនាពីក្លិប FC Tokyo ដោយមានគោលបំណងចង់ឱ្យគេលេងក្នុងឈុតក្រុមបម្រុង។
តែនាពេលថ្មីៗនេះ ក្លិបដែលទើបឡើងមកដល់លីកកំពូលអេស្ប៉ាញ La Liga មួយនេះបានចរចាសុំខ្ចីជើងកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនោះ ដោយសារតែមានតម្លៃសមរម្យ ហើយគុណភាពក៏ល្អស្ទើរតែស្មើនឹងខ្សែប្រយុទ្ធខ្លាំងៗនៅអេស្ប៉ាញទៅហើយ។
កីឡាករខ្សែប្រយុទ្ធវ័យ 18ឆ្នាំរបស់ជប៉ុនរូបនោះគឺ Takefusa Kubo អាចនឹងមានសង្ឃឹមច្រើនក្នុងការបានបង្ហាញខ្លួននៅលីកកំពូលអេស្ប៉ាញ La Liga ក្រោយពេលដែលក្លិប Mallorca ខ្ចីជើងទៅក្នុងរដូវកាលថ្មីនេះ។