តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា លក្ខណ្ឌនៃការបោះឆ្នោតនេះ Mister Tourism and Culture Universe 2019 គឺតម្រូវឲ្យចូលផេក ដោយជ្រើសរើសរករូបរបស់លោក ហ៊ី ប៊ុន្ថា បេក្ខភាពពីកម្ពុជា ហើយធ្វើការ Like និង Share ដើម្បីយកពិន្ទុ។ រាល់ការ Like មួយទទួលបាន១ពិន្ទុ និងការ Share មួយទទួលបាន១ពិន្ទុ តែលុះតែអ្នក Share ដោយភ្ជាប់ពាក្យថា #MMTCU ទើបទទួលបានពិន្ទុ។ កម្មវិធីប្រកាសថា៖
សូមធ្វើការ like and share
1 Like = 1 ពិន្ទុ
1 Share = 1 ពិន្ទុ
សូម like sticker :+1: កុំប្រើ stickers :hearts: ហើយកុំភ្លេចដាក់ #MMTCU រាល់ពេល Share
សូមជម្រាបថានៅក្នុងពេលនេះ គណកម្មការ ព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 បានប្រកាសពីការបោះឆ្នោតលើផេករបស់ខ្លួនជាផ្លូវការតាមរយៈតំណរភ្ជាប់លីងខាងលើ ដើម្បីស្វែងរកបេក្ខជនមួយរូបឲ្យគ្រងតំណែងតារាប្រជាប្រិយភាព។ លោក ហ៊ី ប៊ុន្ថា គឺតំណាងពីប្រទេសកម្ពុជាក៏ស្ថិតក្នុងបញ្ជីឲ្យបោះឆ្នោតនោះ ដោយលោក និងអ្នកគាំទ្រទទូចឲ្យមានការចូលរួម Like និង Share ឲ្យបានស្រុះដៃ ដើម្បីកុំផ្ដល់ឱកាសឲ្យលោកទទួលបានពានមួយត្រលប់មកវិញជាមុខមាត់របស់កម្ពុជា។ ការប្រកួតនេះ ធ្វើឡើងតាំងពីថ្ងៃទី ២២ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា នេះ ខណៈដែលបេក្ខជនរបស់កម្ពុជា គឺលោក ហ៊ី ប៊ុន្ថា បានយកឈុតរាជបុត្រនាគរាជដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ ការប្រកួតនេះ ក៏មានការប្រកួតជ្រើសរើសកញ្ញាឯកផងដែរ ដោយមានបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងគ្នារហូតដល់ជាង៣០។