ថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ ការប្រគំតន្ត្រី Live Band ដ៏អស្ចារ្យដោយសិល្បៈករល្បីៗមានទាំងលោកព្រាបសុវត្ថិផងធ្វើឡើងនៅបរទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កម្មករកម្ពុជាដែលធ្វើការនៅទីនោះ ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រយកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀងដោយការចាក់សាច់ភ្លេងទៀតទេ។ លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។ ការប្រគំតន្ត្រីដែលក្រុមហ៊ុនរបស់លោក នឹងLive Band នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែ៩ ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ លោក ប៉ែន ចំរ៉ុង លោក ខេម កញ្ញា អ៊ីវ៉ា និង គូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត។
សូមជម្រាបដែរថា សម្ដែងតែមួយពេលប៉ុណ្ណោះ ដោយលោក ឡេង ណាវ៉ាត្រា ប្រកាសថា បងប្អូនពលករខ្មែរនៅក្នុងប្រទេសកូរ៉េ នឹងកាន់តែសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ត្រី Live Band ដោយផ្ទាល់ ហើយលេងដោយក្រុមចចកសមុទ្រដ៍ល្បីល្បាញទៀត៕