តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុគន្ធ និសា ដូចដែលប្រិយតែងតែដឹងរួចមកហើយថានាងមិនត្រឹមតែច្រៀងចម្រៀងពីរោះរណ្តំនោះទេថែមទាំងមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិទៀតផង។
ប៉ុន្តែថ្មីៗនេះរូបភាពប៉ុន្មានសន្លឹករបស់ សុគន្ធ និសា បានគ្រងឈុតប្រពៃណីខ្មែរពណ៍ផ្កាឈូកស្រាល ជាមួយការច្នៃម៉ូដយ៉ាងល្អឥតខ្ចោះ ជាពិសេសនោះម៉ូដសក់ទម្លាក់ពិតជាប្លែក គួរឲ្យចង់គយគន់ខ្លាំងណាស់ ដែលមើលទៅហាក់បីដូចកូនក្រមុំតុក្កតាបារាំងអីច៊ឹង។ គួររំឭកផងដែរថា សុគន្ធ និសា គ្រងឈុតសម្អាងការបុរាណខ្មែរនេះមិនមែនជាលើកទី១នោះទេ តែដោយសារម្តងនេះតារាស្រីរូបនេះពិតជាស្រស់សោភាប្លែកនឹងមើលមិនចង់ស្គាល់ពិតមែន៕