ក្រុមគីឡូយក្ស ជើងឯក World Cup 5សម័យកាល ប្រេស៊ីល បានយល់ព្រមតាមសំណើរសុំប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិថៃហើយ ដោយនឹងធ្វើឡើងនៅថ្ងៃទី11 ខែតុលា ឆ្នាំ2019 នៅតំបន់គៃឡាំង ប្រទេសសិង្ហបូរី ដែលនឹងប្រើប្រាស់កីឡដ្ឋានជាតិសិង្ហបូរីតែម្តង៕
ទោះបីជាការប្រកួតនេះថៃជាអ្នកស្នើរសុំមែន ក៏ប៉ុន្តែដើម្បីភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុនៃការប្រកួតមួយនេះ ភាគីទាំង2 បានមូលមតិគ្នាជ្រើសរើសទឹកដីសិង្ហបូរី ដើម្បីទទួលការប្រកួតមួយនេះ ដោយសារតែនៅទីនោះ FAN របស់ក្រុមប្រេស៊ីលទូទាំងពិភពលោកអាចនឹងមានសន្ទុះក្នុងការទិញសំបុត្រច្រើនថែមទាំងបានតម្លៃថ្លៃទៀតផង។
គួរបញ្ញាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ដំរីសឹក ថៃ ប្រកួតជាមួយនឹង ក្រុមប្រេស៊ីល ដើម្បីសមជើងវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ជាមួយនឹងអារ៉ាប់រួម ខណៈដែលថៃត្រូវទទួលក្រុមអារ៉ាប់រួមនៅប្រហែលតែ 2សប្តាហ៍បន្ទាប់តែប៉ុណ្ណោះ៕