អ្នកចាត់ការក្រុមជម្រើសជាតិហុងកុង បានថ្លែងក្នុងសន្និសិតកាសែត ក្នុងការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិថា នៅកម្ពុជាយើងត្រូវលេងនៅលើទីលានស្មៅសិប្បនិម្មិត ដូចនេះវាហាក់លំបាកសម្រាប់ក្រុមលោកដើម្បីយកឈ្នះកម្ពុជា។
លោកថា កីឡាកររបស់លោកហ្វឹកហាត់តែនៅលើស្មៅធម្មជាតិ តែនៅកម្ពុជា យើងត្រូវលេងនៅលើស្មៅ សិប្បនិម្មិត ដូចនេះវាប្លែកសម្រាប់កីឡាករលោក នៅក្នុងការប្រកួតដំបូងនេះ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមលោកនឹងរៀបចំត្រៀមខ្លួនចំពោះទីលានស្មៅសិប្បនិម្មិតនេះ ដើម្បីប្រាកដថាគ្រប់កីឡាករទាំងអស់ អាចលេងបាន។
គួរបញ្ជាក់ផងដែរថា ក្រុមហុងកុង ត្រូវជួបជាមួយនឹងកម្ពុជា នៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលក្នុងជំនួបជើងទី1 និង ដំបូងបង្អស់ក្នុងការប្រកួតវគ្គជម្រុះ ជុំទី2 នៃវគ្គជម្រុះ FIFA WORLD CUP 2022៕