Google បានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅថា ក្រុមហ៊ុននឹងបញ្ចេញកំណែប្រែថ្មីលើសេវាកម្ម Gmail ដើម្បីជួយកែសម្រួលពាក្យពេចន៍ ឬវេយ្យាករណ៍ណាដែលខុសឱ្យត្រឡប់មកត្រឹមត្រូវវិញ ដោយសម្ងាត់តាមរយៈបច្ចេកវិទ្យា AI។
ជំនួសដោយការចុចលើ Menu ហើយយក Check Spelling ស៊ីពេលច្រើន Google បាននឹងកំពុងតែធ្វើការលើ AI ដើម្បីឱ្យវាកែដោយស្វ័យប្រវត្តិតែម្ដងមិនចំណាយពេលច្រើន។ យ៉ាងណាមិញ សម្រាប់ភាសាអង់គ្លេស គឺបានដាក់ចេញជាផ្លូវការហើយ នៅឡើយតែភាសាផ្សេង។
ចំពោះកាលបរិច្ឆេទប្រកាសចេញមុខងារថ្មីនេះសម្រាប់ភាសាដទៃ តួយ៉ាងដូចជាភាសាខ្មែរ ឬភាសាផ្សេងដែលមានព្យាង្គតម្រួតច្រើន នៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែក៏មិនយូរដែរ សូមរង់ចាំភាគបន្ត៕