ក្រុមហ៊ុន Facebook បានសម្រេចបើកមុខងារមួយឈ្មោះ clear history តាំងពីឆ្នាំ 2018 មកមានតួនាទីដូចទៅនឹង Browser Chrome ឬ Firefox ដូច្នេះដែរ ក៏ប៉ុន្តែស្រាប់តែពេលថ្មីៗត្រូវបានគេរកឃើញថា មុខងារដ៏ថ្មីសន្លាងនេះដំណើការមិនល្អ មិនអាចលុបអស់។
អ្វីដែលសំខាន់ទៀតនោះ clear history ជាមុខងារដែលត្រូវបានគេចោទថាជា targeted ឬគោលដៅផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។ ដំណើការមិនប្រក្រតីនៃមុខងារនេះ Facebook server នៅតែអាចទុកព័ត៌មានអ្នកប្រើទាំងអស់ មិនលុបបាត់ទៅណាទេ។
យោងតាមការបកស្រាយពីវិស្វករកម្មវិធីរបស់ Facebook លើកឡើងថា ប្រការដែលធ្វើឱ្យមុខងារនេះ ”disconnect” ហើយឱ្យនៅលើ Facebook Serverគឺដើម្បីជួយអ្នកប្រើប្រាស់ទៅវិញទេ ព្រោះតែការលុបទិន្នន័យនោះចំណាយពេលយូរ (ដោយសារលើ Facebook មានច្រើនជាងពាន់លានគណនី) ហើយក៏អាចនឹងមិនមានប្រសិទ្ធភាពផងដែរ៕