ថ្មីៗនេះដែរកញ្ញា នីឡា ជាមួយនឹងអនាគតស្វាមីកំពូលដួងចិត្តតែមួយបានថត Pre Wedding យ៉ាងស្រស់ស្អាតនិងមានភាពលេចធ្លោខ្លាំងមែនទែន ដោយតារាស្រីរូបនេះបានគ្រងឈុតកូនក្រមុំព័ណសដែលមើលទៅពិតជាស្រស់សោភាដូចព្រះនាងម្ចាស់នៅក្នុងរឿងព្រេងទិទានចំណែកគូស្នេហ៍ស្រស់សង្ហាដូចទេវបុត្រជិះសេះសអ៊ីចឹង ដែលរូបភាព Pre Wedding ទាំងនេះអ្នកទាំងពីរត្រៀមចូលជ័យនៅឆ្នាំក្រោយ ២០២០ ខាងមុខនេះហើយ។
ការលើកពេលចូលរោងការរបស់តារាកំប្លែងរូបសម្រស់ស្អាត នីឡា នេះ គឺអាចបណ្ដាលមកពីនាងខ្លាចចំណងស្នេហាមានការប្រែប្រួលដូចមុន ទើបនាងប្ដូរចិត្តពីធ្លាប់និយាយថា នឹងរៀបការនៅឆ្នាំ ២០២១ ដោយធ្វើនៅដើមឆ្នាំ២០២០វិញ។ លោកតាវ៉ិចទ័រ ឪពុកតារាកំប្លែងវ៉ាន់ នីឡា បានទទួលស្គាល់ថា ដំណឹងនេះជាការពិត ប៉ុន្តែលោកមិនទាន់ប្រាប់ពីថ្ងៃជាក់លាក់នៃមង្គលការរបស់កូនស្រីលោកឡើយ។ លោកតាវ៉ិចទ័រ ឪពុកតារាកំប្លែងវ៉ាន់ នីឡា បានទទួលស្គាល់ថា ដំណឹងនេះជាការពិត ប៉ុន្តែលោកមិនទាន់ប្រាប់ពីថ្ងៃជាក់លាក់នៃមង្គលការរបស់កូន ស្រីលោកឡើយ។ លោកវ៉ិចទ័រ ថ្លែងថា ”កូនស្រីខ្ញុំរៀបការនៅឆ្នាំក្រោយ (២០២០) ហ្នឹងមែន គឺធ្វើនៅក្រោយចូលឆ្នាំខ្មែរ”។
ដោយ ឡែក តារាចម្រៀងវ៉ាន់ នីឡា វិញ បាននិយាយបន្ថែមថា នាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយសម្រាប់មង្គលការនៅឆ្នាំក្រោយនេះ ព្រោះចាស់ទុំទាំងសងខាងបានឯកភាពគ្នាអស់ហើយ។ នាងបន្តថា ត្រូវតែរៀបការនៅឆ្នាំ២០២០ គឺមិនអាចបង្អង់តទៅទៀតបានទេ ព្រោះថាពេលនេះនាងឃើញតារាសិល្បៈរួមអាជីពរៀបការ ក៏ចង់រៀបការដូចគេដែរ។ តារាកំប្លែង CTN និងជាអ្នកចម្រៀងរបស់សាន់ដេ អះអាងថា ”ខ្ញុំការឆ្នាំក្រោយហ្នឹងហើយ។ ឥឡូវអត់ទាន់ដឹងថ្ងៃច្បាស់ទេ ប៉ុន្តែដឹងតែឆ្នាំ២០២០ហ្នឹង”។ បើទោះជាវ៉ាន់ នីឡា ថាចំណងស្នេហារបស់នាងនិងសង្សារថ្មី គឺពេលនេះចិត្តមួយថ្លើមមួយមែន ប៉ុន្ដែនៅថ្ងៃដែលនាងទៅចូលរួមមង្គលការអ្នកនាងខ្ញុងនិងនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅថ្មីៗនេះ។