ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានខកខានលេងពាន AFC ASIAN CUP អស់រយៈពេល47ឆ្នាំ មកហើយ ដោយគិតចាប់តាំងពីឆ្នាំ 1972 ដែលកាលនោះ កម្ពុជា បានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមយកចំណាត់ថ្នាក់លេខ3។
ក្នុងការប្រកួតផ្តាច់ព្រាត់យកចំណាត់ថ្នាក់លេខ3 កាលពីថ្ងៃទី19 ខែឧសភា ឆ្នាំ1972 នៅលើទឹកដីថៃ ក្រុមកម្ពុជា បានប្រកួតចាញ់ក្រុមថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បញ្ចប់ម៉ោងក្នុងលទ្ធផល 2 ទល់នឹង 2។
គួររំលឹកផងដែរថា មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រយកលេខ3 កាលនោះ កម្ពុជា បានបំបាក់ គុយវ៉ែត 4 ទល់នឹង 0 មុន នឹងចាញ់ម្ចាស់ជើងឯក អ៊ីរ៉ង់ក្នុងលទ្ធផល 1 ទល់នឹង 2 នាវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។ នៅពេលនោះ អ៊ីរ៉ង់ ជាអ្នកលើកពាននេះ ខណៈកូរ៉េខាងត្បូងជាជើងឯករង៕