បើនិយាយពីរឿងចោរ នៅក្នុងប្រទេសកម្ពុជារបស់យើងវិញនោះ គឺបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង ចំពោះសុវត្ថិភាព បូករួមជាមួយទ្រព្យសម្បត្ដិ ដែលខិតខំស្វែងរកអស់រយៈពេលជាយូរហើយ តែត្រូវបានក្រុមចោរទាំងនោះ លួចយកត្រឹមតែមួយព្រព្រិចភ្នែកទៅវិញ ហើយបើទោះជាសមត្ថកិច្ចបានខិតខំធ្វើការចុះបង្រ្កាបជារឿយៗយ៉ាងណាក្ដី ក៏នៅតែចាប់មិនចេះអស់នោះឡើយ។
ជាក់ស្ដែង ដូចវីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាពមួយ ដែលត្រូវបានបង្ហោះឡើង ក្នុងថ្ងៃនេះទី២០ ខែសីហា ឆ្នាំ២០១៩ តាមរយៈគេហទំព័រ ហ្វេសប៊ុក តារាចម្រៀង Original Song នឹងត្រូវជាម្ចាស់បទ “ម្ចាស់គ្រងសុបិនស្នេហ៏” នោះគឺលោក ម៉ា ច័ន្ទបញ្ញា ដោយរូបលោកបានបង្ហាញអំពើសកម្មភាពចោរមានគ្នាចំនួន ២នាក់ បានធ្វើសកម្មភាពបម្រុងចូលគាស់ផ្ទះរបស់លោក តែដោយសារតែឃើញផ្ទះរបស់លោក មានកាមេរ៉ាសុវត្ថិភាពច្រើនពេក ទើបចោរទាំងនោះប្ដូរទៅគាស់ផ្ទះក្បែរនោះទៅវិញ។
ក្នុងនោះដែរ លោក ម៉ា ច័ន្ទបញ្ញា បានសរសេរប្រាប់ឱ្យដឹងថា៖”ចូលយកបានសម្រេច Laptop ទូរស័ព្ទ និងវត្ថុមានតម្លៃ។ កាម៉េរ៉ា16គ្រាប់ហើយ វានៅហ៊ានចូលលួចបានទៀតប្រហែលថែមលួស ឆ្កែម៉ាក្បាលពីរទៀតហើយ។ ថតបានសកម្មភាពចោរចូលគាស់ផ្ទះ នៅបូរីភ្នំពេញ ថ្ងៃទី19/08/2019 សូមបងប្អូនធ្វើការប្រយ័ត្នអោយមែនទែន”។