មួយរយ:ចុងក្រោយនេះ គេសង្កេតឃើញថាតារាសម្តែងវ័យក្មេង លោក រុន ណាកូដែលទើបជាប់តំណែងជាទូតសុឆន្ទៈ និងជាម្ចាស់ពានប្រជាប្រិយឆ្នាំ២០១៩ មានសន្ទុះទីផ្សារមានសន្ទុះហក់ឡើង ដោយគេឃើញម្ចាស់ពានត្រូវទម្រង់ និងលេចធ្លោកាលពីឆ្នាំ២០១៨រូបនេះ ទទួលបានឱកាសថតស្ពតពានិជ្ជកម្ម និងសំអាងកាធំៗ ក្រៅពីការសម្ដែង ដែលចាប់ផ្ដើមដកឃ្លាមិនចង់រួច។ ថ្មីៗនេះ លោកក៏ត្រូវគេឃើញលេខមុខថតស្ពតឱ្យហាងផ្កា និងថតសម្អាងការជាមួយដៃគូចាស់ គឺស្រីស្អាត កញ្ញា ទេពមុន្នីរក្សា ក្រៅពីលេខមុខបង្ហាញឈុតបុរាណជាមួយតារារៀមច្បង លើកញ្ចក់ទូរទស្សន៍។
លោក រុន ណាកូ និយាយថាលោកក្នុងមួយរយៈពេលចុងក្រោយលោកទទួលបានការងារជាច្រើនទាំងការសម្ដែងរឿង ដើរម៉ូដ និងថតស្ពត។ លោកកាន់តែសប្បាយចិត្តបន្ទាប់ពីបានទទួលតំណែងជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា ហើយមានឱកាសធ្វើសកម្មភាពសង្គមធំៗ ក្នុងការចូលរួមលើកស្ទួយវប្បធម៌ និងកិច្ចការសង្គមធំៗនាពេលចុងក្រោយ។ លោកថា នេះជាអ្វីដែលបានពីការឈ្នះពាន ខណៈដែលលោកបញ្ជាក់ថាក្នុងមួយរយៈចុងក្រោយ ក៏មានមហាជន និងអ្នកគាំទ្រស្គាល់លោកកាន់តែច្បាស់ជាងមុន បើទោះជាលោកទើបតែបានហក់ចូលវិថីសិល្បៈបានរយៈពេលមិនដល់២ឆ្នាំស្រួលបួល។
តារាប្រុសរូបនេះក៏ទើបទទួលបានតំណែងជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាស៊ិកដែលនឹងត្រៀមចេញថតក្នុងពេលឆាប់ៗផងដែរ។ លោករំពឹងយ៉ាងខ្លាំងថា ការងារសិល្បៈនាពេលចុងក្រោយ នឹងកាន់តែជួយអោយលោកមានសន្ទុះ ខណៈដែលលោកប្រកាសថា ថ្វីតែទទួលបានឱកាសឈានឡើង ប៉ុន្តែលោកមិនកាន់ចរឹតតួឯកនោះទេ គឺនៅតែទទួលថតជាតួរាយរងក្នុងរឿង និងសកម្មក្នុងការងារសង្គមសប្បុរសធម៌ដដែល ដោយសារតែនោះគឺផ្នែកសំខាន់ជួយអោយលោកលេចធ្លោ។ លោកក៏នឹងត្រៀមបង្ហាញស្នាដៃថ្មីៗ នៅក្នុងវិថីសិល្បៈ ដើម្បីកុំអោយអ្នកគាំទ្រសាំភ្នែកផងដែរ។