កាសភ្ជាប់ Bluetooth ម៉ាកល្បីរបស់ Beat ឈ្មោះ Powerbeats Pro ទើបត្រូវបានបង្ហាញមុខថ្មីៗនេះ ដោយបន្ថែមមុខងារការពារជម្រាបទឹក(Water Resisitance) ព្រមជាមួយសមត្ថភាពថ្មកាន់បាន 9ម៉ោង ងាយស្រួលពាក់លើត្រចៀក ស្តាប់ចម្រៀង ព្រោះតែការរចនារូបរាងថ្មីតូចច្រឡឹងក្ដោបពេញរន្ធត្រចៀកតែម្ដង។
ចំណែកគុណភាពសំឡេងវិញ អ្នកណាក៏ដឹងដែរថា Beats មិនដែលឱ្យអតិថិជនខកចិត្តនោះទេ ព្រោះវាបញ្ញចេញសំឡេងរងំមិនចាញ់ AirPods របស់ Apple នោះទេ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺវាជាប្រភពកាសដែលមានមុខងារសាកភ្លើងឥតខ្សែ។
សម្រាប់តម្លៃម៉ូឌែល Pro នេះចាប់ពី 249ដុល្លារ (លក់នៅលើវិបសាយ Apple.com)។ ប្រសិនបើមានចំណាប់អារម្មណ៍អាចធ្វើការបញ្ជារទិញបានចាប់ពីថ្ងៃទី 22ខែសីហាឆ្នាំ 2019 ខាងមុខនេះ៕