នៅល្ងាចថ្ងៃនេះ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ីក្នុងកីឡដ្ឋាន IPE1 របស់ប្រទេសថៃ វេលាម៉ោង ១៨:00 ដោយការប្រកួតនេះ ជាឱកាសសម្រាប់កម្ពុជាស្វែងរកពិន្ទុខ្លះក្នុងពានមួយនេះ។
គួរបញ្ជាក់ដែរថា កម្ពុជាស្ថិតនៅក្នុងពូល B ក្នុងការប្រកួត AFF Women’s Championship 2019 ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។ គិតមកទល់ពេលនេះ ក្រុមកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយ ដោយឆ្លងកាត់ 2ប្រកួត ចាញ់ទាំង 2ប្រកួត ដោយចាញ់វៀតណាម 10 ទល់នឹង០ កាលពីការប្រកួតមុន និងនៅសល់ 1ប្រកួតនេះទៀតជាមួយនឹងក្រុមឥណ្ឌូនេស៊ី៕