តាមការបង្ហាញពីក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្តិច បានឱ្យដឹងថា បេក្ខជនមួយចំនួននៅតាមមណ្ឌលប្រឡងទូទាំងប្រទេសមានបញ្ហាសុខភាព ដោយសារអាការៈវិលមុខ ខ្យល់គរ និងក្អួតជាដើម។
បើទោះជាយ៉ាងនេះក្តី ប្រភពពីមន្ត្រីអប់រំ បានបញ្ចាក់ថាបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញហើយបន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌល និងបេក្ខជនម្នា់បានបញ្ចូនមកមន្ទីរពេទ្យ និងបានត្រឡប់ទៅមណ្ឌលប្រឡងវិញដើម្បីបន្តដំណើរសំណេរក្រោយទទួលបានការព្យាបាល។
ខាងក្រោមនេះជារូបភាពមួយចំនួននៃសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី 19 ខែសីហា ឆ្នាំ2019 ដែលបានបញ្ចូនទៅមន្ទីរពេទ្យ ប្រឡងក្នុងមណ្ឌលដោយមានគ្រូពេទ្យនៅចាំជួយជាប្រចាំ និងប្រឡងក្នុងឡានពេទ្យជាដើម៖