កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញសេរ៊ី nova 5 ចំនួន 3ម៉ូដែល ជាមួយនឹងការបំពាក់បន្ទះឈីបជំនាន់ថ្មី Kirin 810 ដែលរំពឹងបន្តមកជាហូរហែលើស្មាតហ្វូនធុនកណ្តាលក្រោយៗទៀត។
ត្រឹមតែរយៈពេល 5សប្តាហ៍នៃការប្រកាសបង្ហាញខ្លួនប៉ុណ្នោះ ក្រុមហ៊ុនយក្សរបស់ប្រទេសចិន Huawei ក៏បង្ហើបឱ្យដឹងពីតួលេខនាំចេញស្មាតហ្វូន nova 5 ដែលបានកើនឡើងដល់ 2លានគ្រឿងហើយ។ នេះរាប់បញ្ចូលទាំងការលក់ nova 5i, nova 5 និង nova 5 Pro ផងដែរ ខណៈម៉ូដែលបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ nova 5i Pro ទើបលេចមុខកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជោគជ័យដ៏ធំសម្បើមនេះ បានឆ្លងកាត់ការលក់នៅព្រឹត្តិការណ៍ Flash Sale ចំនួន 4 លើករួចមកហើយ និងជាតួលេខរាប់តែក្នុងទីផ្សារប្រទេសចិនមួយគត់។ ការលក់បន្ទាប់នឹងបូកចូលជាមួយម៉ូដែលទី4 គឺ nova 5i Pro ដែលចាប់ផ្តើមនៅថ្ងៃទី2 សីហា ទាំងការដាក់លក់ធម្មតា និងលក់លើគេហទំព័រយក្ស JD.com និង Vmall.com៕