កីឡាករជើងខ្លាំងគុនខ្មែរ ម៉ឺន សុភា បានសន្លប់ត្រឹមទឹកទី2 នៅក្នុងការប្រកួតជាមួយកីឡាករជើងខ្លាំងថៃ Diesellek កាលពីល្ងាចថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2019 ម្សិលមិញនេះ នៅលើសង្វៀន Mouy Thai Super Champ ។
ក្នុងជំនួបគូឯករវាងកីឡាករទាំង 2នេះ ក្នុងទឹកទី1 កីឡាករកម្ពុជាហាក់ធ្វើបានយ៉ាងល្អ ដោយបានទាត់ និងវាយចូលយ៉ាង មានប្រៀបលើដៃគូដាច់តែម្ដង។ តែអ្វីៗហាក់ប្រែប្រួល 180ដីក្រេតែម្ដងដោយនៅទឺកទី2 កីឡាករថៃបែរជាវាយចំៗគោលដៅផ្ទួនៗ បំបែកកណ្ដាប់ដៃឃុំរបស់កីឡាករកម្ពុជា រហូតធ្វើឱ្យដួលទៅលើកម្រាលសង្វៀន ហើយអាជ្ញាកណ្តាលក៏បានសម្រេចបញ្ឈប់ការប្រកួតត្រឹមទឹកទី 2នេះតែម្ដង។
កីឡាករ ម៉ឺន សុភា ធ្លាប់ចាញ់ពិន្ទុកីឡាករ Dieselek ម្ដងរួចមកហើយកាលពីឆ្នាំ2017 ដោយទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី29៕