គ្រប់គ្នាបានដឹងហើយថា ក្នុងមួយថ្ងៃ ត្រូវទទួលទានទឹកយ៉ាងហោចណាស់ឱ្យបាន2លីត្រ ឬច្រើនជាងនេះ ដោយការទទួលទឹកត្រូវធ្វើឡើងនៅមុន ឬក្រោយពេលបាយ និងមួយវិញទៀតនៅពេកស្រេកទឹក ប៉ុន្តែលោកអ្នកមានដឹងទេថា ហេតុអ្វីបានជាមនុស្សស្រេកទឹក?
ខាងក្រោមនេះគឺជាបំណងស្រាយរបស់អ្នកវិទ្យា និងសាស្ត្រាចារ្យ៖
អារម្មណ៍ស្រេកទឹក គឺគ្រាន់តែជាវិធីនៃរាងកាយក្នុងការប្រាប់យើងឱ្យបន្ថែមសារធាតុរាវតែប៉ុណ្ណោះ ប៉ុន្តែមូលហេតុ ដែលនាំឱ្យមានការស្រេកទឹក គឺបង្កឡើងដោយការផ្លាស់ប្តូរសារធាតុ ដែលមាននៅក្នុងអំបិលនៃឈាមរបស់យើង។ យើងអាចដឹងបានថា មានអំបិល និងទឹកមួយចំនួននៅក្នុឈាមរបស់យើង នៅពែលដែលវាមានការផ្លាស់ប្តូរដោយមានអំបិលកាន់តែច្រើនឡើងៗ ទាក់ទងនឹងទឹកនៅក្នុងឈាមរបស់យើង ការស្រេកទឹកក៏បានកើតឡើង។
មានផ្នែកមួយនៃខួរក្បាលរបស់យើង ដែលគេហៅថា «មជ្ឈមណ្ឌលស្រេកទឹក»។ វាបានធ្វើការឆ្លើតបជាមួយនឹងអំបិលមួយចំនួននៅក្នុងឈាមរបស់យើង។ នៅពេលផ្លាស់ប្តូ វាបានបញ្ចួនដំណឹងត្រឡប់ទៅរកបំពង់ក។ ដំណឹងទាំងនេះធ្វើដំណើរ ទៅកាន់ខួរក្បាល ហើយវាបូកបញ្ចូលនូវអារម្មណ៍បែបនេះដែលធ្វើឱ្យយើងនិយាយថាស្រេកទឹក៕