ឈុតបុរាណសម័យនគរភ្នំនិង ចេនឡា ត្រូវបានរំលេចឡើងយ៉ាងស្រស់ស្អាត ដោយគ្រួសារតារាកម្ពុជា ដែលបានបង្ហាញវត្តមានរបស់ពួកគេក្នុងកម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយ កាលពីយប់ថ្ងៃទី១៦ សីហា ២០១៩។ ស្ថាបនិកគ្រួសារតារាកម្ពុជា បាន ឱ្យដឹងថា ឈុតបុរាណដែលជ្រើសរើសយកមកបង្ហាញនោះគឺ ជាឈុតដែលបាន គាស់កកាយដោយ លោក ចាន់ សោភ័ន សាស្រ្តាចារ្យប្រចាំសាកល វិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ផ្នែកសូន្យរូប ខណៈដែលអ្នកស្រាវជ្រាវ និងច្នៃឈុតបុរាណភាគច្រើន ចាប់អារម្មណ៍តែឈុតក្នុងសម័យអង្គរ និង ក្រោយអង្គរប៉ុណ្ណោះ។
ការជ្រើរើសឈុតបុរាណ ដែលគ្រងដោយតារាសិល្បៈ នៃគ្រួសារតារាកម្ពុជាក្នុង សម័យ មុនអង្គរទាំងពីរនោះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីឈុតបុរាណខ្មែរ ដ៏កម្រ អោយពិភពលោក និងកូនខ្មែរ បានស្គាល់ប៉ុណ្ណោះទេប៉ុន្តែពួកគេក៏បានរំលេចរូប សម្រស់ អោយមើលទៅឃើញលេចធ្លោគួរ អោយសរសើរផងដែរ។ តារាចាស់ថ្មី ដែលបានរួមគ្នាបំផុសឈុតសម័យអាណាចក្រភ្នំ និង អាណាចក្រ ចេនឡា ទាំងនោះរួមមាន៖ ១-លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវ ទម្រង់ លេចធ្លោ ឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះ មហាក្សត្រ ក្នុងសម័យចេនឡា។ ២-កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហេសី ក្នុងសម័យចេនឡា។ ៣-អ្នកនាង លី ម៉ារីណា ជាទូតសុឆន្ទៈផ្នែកសប្បុរសធម៌ប្រចាំគ្រួសារតារាកម្ពុជា ដែលគ្រងឈុតព្រះនាងនាគ ឬជាឈុតព្រះនាងលីវយី ដែលជាស្ដេច ស្រីដំបូង គេដ៏ អស្ចារ្យរបស់កម្ពុជា។ ៤-លោក ឌួង តារាផាឌីន គឺជាម្ចាស់ពានគ្រងឈុតបុរាណ លេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះរាជាក្នុងសម័យនគរភ្នំ។
៥-អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ ជាទូត សុឆន្ទៈ ដែលគ្រងឈុតមហេសី ក្នុងសម័យនគរភ្នំ។ ៦-លោក បញ្ញា សិទ្ធិ ម្ចាស់ពាន គ្រងឈុតបុរាណលេខ២ ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះអង្គម្ចាស់ ក្នុងសម័យចេនឡា។ ៧-អ្នកនាង ចាន់ ផល្លារ ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុព្រះនាង ក្នុងសម័យចេនឡា។ ៨-លោក ស៊ិន សុធារិទ្ធ ម្ចាស់ពានឈុតបុរាណកម្រ ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតលោកមហាមន្ត្រី ក្នុងសម័យនគរភ្នំ។ ៩-កញ្ញា អៃ សុគន្ធពិដោរ តារាកិត្តិយស ជាបេក្ខនារី Miss Global International Cambodia 2019 ដែលគ្រងឈុតលោកជំទាវក្នុងសម័យនគរភ្នំ។ ១០-លោក ម៉ែន អម្រុងរត័្ន ម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈ គ្រងឈុតព្រះអង្គម្ចាស់ក្នុងសម័យនគរភ្នំ។ ១១-កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុត អ្នកម្នាងក្នុងសម័យនគរភ្នំ។ ១២-លោក លឿង វិសាល ម្ចាស់ពានឈុតបុរាណលេខ៣ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហាមន្ត្រី ក្នុងសម័យចេនឡា។ ១៣-កញ្ញា ព្រីយ៉ា តារាកិត្តិយស និងជាសមាជិករបស់គ្រួសារតារាកម្ពុជាដែលគ្រង ឈុត លោកជំទាវ សម័យចេនឡា៕