Christiano Ronaldo ដែលជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិបជើងឯកលីកកំពូលរបស់អ៊ីតាលី Juventus ត្រូវបានក្លិបប្រកាសថា មានបញ្ហារបួសត្រគាកខាងឆ្វេង ដែលនឹងធ្វើឱ្យកីឡាកររូបនេះ អាក់ខានក្នុងការចូលលេងក្នុងលីកកំពូលមួយរយៈ។
កីឡាកររូបនេះ ត្រូវបានគេដឹងថា មិនបានបង្ហាញខ្លួនជាមួយនឹងក្រុមក្នុងការប្រកួតជាមួយនឹងក្រុម Juventus B កាលពីសប្តាហ៍មុន ហើយក៏មិនបានមកហ្វឹកហាត់ជាមួយនឹងក្រុមអស់រយៈពេលជិត 2សប្តាហ៍មកហើយដែរ។
គួរបញ្ជាក់ដែរថា កីឡាកររូបនេះជាចំណែកដ៏ធំមួយដែលបានជួយក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះ លើកពាន Seria A កាលពីរដូវកាលមុន៕