កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ដោយតារាសម្ដែងក៌ដូចជាពិធីករដ៌ឲមានប្រជាប្រិយភាពតែងតែធ្វើឱ្យពុកម៉ែបងប្អុនសើចសប្បាយគឺ នាយព្រែក ខណៈនេះស្រាប់តែធ្លាយដំណឹងថា ចំណងស្នេហារបស់លោកនិងគូដណ្តឹង ដែលបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជិត3ឆ្នាំមកហើយ ក៏ត្រូវបានបញ្ចប់ចែកផ្លូវគ្នាវិញ។
កន្លងមកអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នា ក៏ដូចជានៅក្បែរគ្នាជានិច្ច ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរលួចច្រណែនជាខ្លាំង ។ ទោះយ៉ាងណា ដូចពាក្យចាស់លោកពោលថា «ទុកយូរជូរផ្អូម» មែន ព្រោះពេលនេះ ធ្លាយដំណឹងរសើបថា អ្នកទាំងពីបានប្រេះស្រាំនឹងគ្នា ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនបានធ្វើការសួរនាំ ពីរឿងពួកគេសឹងគ្រប់គ្នាតែម្តង ព្រោះតែមិនជឿមានរឿងយ៉ាងដូច្នេះ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អកញ្ញាតី ជាគូដណ្ដឹងនាយព្រែក បានធ្វើការបង្ហោះសារយ៉ាងប្លែកជាមួយនិងអារម្មណ៍មួយយ៉ាងឈឺចាប់យ៉ាងដូច្នោះថា៖«កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life»។
ទោះជាយ៉ាងណាក៏ដោយ លោក ខេង រតនៈ ហៅនាយព្រែកនិយាយថាលោក និងកញ្ញាតី ជាគូដណ្ដឹងបែកគ្នាជាង១ខែមកហើយបន្ទាប់ពីជីវិតស្នេហាមានបញ្ហាខ្លះៗមិនចុះសម្រុងគ្នា។ លោកបដិសេធទម្លាយពីមូលហេតុមិនចុះសម្រុងដោយគ្រាន់តែលើកឡើងថាគ្រប់យ៉ាងគឺជារឿងអស់និស្ស័យ ខណៈដែលលោកមិនបានព្រលងថាឈឺចាប់ ឬខ្លួនជាមនុស្សល្ងង់ជាដើម ដូចគ្នានឹងភាគីកញ្ញាតី ឡើយ។ លោកនិយាយយ៉ាងខ្លីថា”មនុស្សយើងគ្រប់យ៉ាងមិនទាល់តែមានជម្លោះ ឬ បញ្ហាទេ ជួនកាលគ្រាន់តែដល់ពេលវេលាហើយអស់និស្ស័យនឹងគ្នា ក៍អាចបែកគ្នាបានដែរ”។ លោកបង្ហាញអារម្មណ៍សោកស្ដាយ ប៉ុន្តែអះអាងថាអ្វីៗ មិនអាចត្រលប់មកដូចដើមឡើយ។