ក្រុមហ៊ុន Apple បានប្រកាសជាសំណូមពរជារឿយៗឱ្យអ្នកប្រើប្រាស់ជ្រើសយកគ្រឿងបន្លាស់ ឬឧបករណ៍សុទ្ធពីក្រុមហ៊ុន ប្រសើរជាងការសម្រេចចិត្តប្រើប្រាស់ឧបករណ៍មកពីខាងក្រៅ ដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើ ក៏ដូចជាបង្ការហានិភ័យនានាដែរ។
ជាក់ស្ដែងដូចជា ខ្សែ-ត lightning មិនសុទ្ធ(ក្លែងក្លាយ) ជាឧបករណ៍ជំនួយសម្រាប់-តភ្ជាប់ពីទូរស័ព្ទចូលកុំព្យូទ័រ 1កំណាត់ខ្លីនោះ គឺត្រូវបានរកឃើញថា ជាស្ពានចម្លងឱ្យ Hacker ប្រើបច្ចេកទេសនានាតាមរយៈ Wireless ដើម្បីបញ្ជាលួចចូលយកឯកសារផ្សេងៗលើកុំព្យូទ័រ Mac បានពីចម្ងាយ។
យ៉ាងនេះហើយ បើអ្នកអាចមានលទ្ធភាពទិញរបស់សុទ្ធពី Apple ក៏ប្រសើរដែរ ដើម្បីការពារឯកជនភាពរបស់អ្នក។ នេះបើតាមការចេញផ្សាយដោយអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពអ៊ីនធើណិត៕