ក្រុមហ៊ុនបណ្ដាញសង្គម Facebook បានបើកចេញនូវមុខងារថ្មីមួយទៀតនៅលើសេវាកម្មរបស់ខ្លួន ដោយបន្ថែមការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញម៉ោងពេលដែលខ្សែភាពយន្តល្បីនឹងដាក់បញ្ចាំងលើ (Ads) ពាណិជ្ជកម្ម។
Facebook បានបង្ហាញពីគោលបំណងរបស់មុខងារនេះថា ដើម្បីបង្កើនការលក់សំបុត្រ ក៏ដូចជាបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសបង្កើនកម្រិតប្រជាប្រិយភាពនៃខ្សែភាពយន្តនោះឱ្យកាន់តែល្បីល្បាញថែមទៀត។ បច្ចុប្បន្នមុខងារនេះ ទើបត្រូវបានបើកឆាកជាលើកដំបូងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ សង្ឃឹមថា នឹងអាចមាននៅតាមបណ្តាប្រទេសនៅអាស៊ី ជាពិសេសប្រទេសកម្ពុជានាពេលឆាប់ៗនេះ៕