បើគិតតាមប្រតិទិនចន្ទគតិ ថ្ងៃនេះគឺជាថ្ងៃ ០១ រោច ខែស្រាពណ៍ គឺនៅបាំងតែមួយខែទៀតទេនឹងឈានដល់ថ្ងៃ ០១ រោច ខែភទ្របទ ជាថ្ងៃបិណ្ឌទី ០១ នៃរដូវកាលភ្ជុំបិណ្ឌប្រពៃណីជាតិរបស់យើងហើយ!! ពេលនេះមាននឹកស្រុកទេបងប្អូន? ចង់ដល់ភ្ជុំឆាប់ៗទេបងប្អូន?
យ៉ាងណាមិញ តារាចម្រៀងស្រីសំឡេងបែបមនោសញ្ចេតនាស្រុកស្រែអ្នកនាង ស៊ុន ស្រីពេជ្រ ក៏បានបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មថោន ដើម្បីត្រៀមស្ដាប់កម្សាន្ដនារដូវកាលភ្ជុំបិណ្ឌប្រពៃណីផងដែរ។ ជារៀងរាល់ឆ្នាំ ផលិតកម្មថោន បានចេញបទចម្រៀងច្រើនបទទាក់ទង់និងពិធីបុណ្យភ្ជុំបិណ្ឌ ហើយបទថ្មីរបស់ ស្រីពេជ្រ ក្នុងឆ្នាំនេះដែលមានចំណងជើងថា «ក្មេងចិញ្ចឹមកូនចាស់ចិញ្ចឹមចៅ» ធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថា លន្លង់លន្លោចនឹកស្រុកកំណើតរបស់ខ្លួន ជាពិសេសអ្នកដែលឃ្លាតឆ្ងាយ និងមិនសូវបានទៅជួបជុំឪពុកម្ដាយ។ ជាពិសេសគឺមួយប្រយោគដែលបានសរសេរក្នុងបទចម្រៀងថា «ថ្ងៃមួយកូននិងត្រឡប់ទៅរស់នៅជួបជុំគ្រួសារយើងវិញនិងមើលថែលោកទាំងពីរមិនអោយហត់នឿយទៀតទេ ពេលនេះឱ្យកូនសុំទោសមិនអាចមើលថែលោកបានគុណពុកម៉ែកូនាងមិនអស់ទេ »។
តោះចង់ដឹងថា ពីរោះយ៉ាងណា សូមរីករាយស្ដាប់ទាំងអស់គ្នា៖