បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេបានមើលឃើញ តារាប្រុស ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ដែលមានដើមកំណើតនៅខេត្តបាត់ដំបង ស្រាប់តែប្រកាសជាសាធារណៈឱ្យមហាជនបានដឹងថា លោកលក់ឡាន ហើយនឹងចាប់ផ្ដើមសាកល្បងជីវិតក្នុងភាពសាមញ្ញម្ដងទៀត។
លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បញ្ជាក់ថា ការប្រាស់របស់លោកគឺដើម្បីចង់ដឹងថា តើអ្នករាប់អានលោកទាំងឡាយ នឹងមានអារម្មណ៍ ឬ ការប្រែប្រួលយ៉ាងមិច ប្រសិនបើលោកគ្រាន់តែជាតារាមិនរថយន្តធ្វើដំណើរ និងមិនហ៊ឺហារដូចមុន។ លោកថាហត់នឿយដែលជួបមនុស្សជាច្រើនធ្វើល្អចំពោះលោកតែនៅខាងមុខ ប៉ុន្តែក្រោយខ្នង និងចិត្តខាងក្នុង គឺពោរពេញដោយការនិយាយមិនល្អ អ៊ីចឹងហើយទើបលោកចង់វិលដូចដើម ដើម្បីកុំមនុស្សទាំងនោះមកប្រឹងសម្ដែងអំពើល្អចំពោះលោក នាំឱ្យខាតពេលវេលា។ លោកនិយាយថា”មនុស្សខ្លះមាក់ងាយយើងពេលយើងនៅម៉ារៀលៗ ដល់ពេលយើងគ្រាន់ធ្វើជារាក់ទាក់ ប៉ុន្តែខ្ញុំដឹងថាពេលខ្លះគឺសម្ដែងទេ អ៊ីចឹងហើយទើបខ្ញុំ ចង់សាមញ្ញម្ដងទៀត ដើម្បីកុំឱ្យអ្នកប្រឹងធ្វើពិបាកមកធ្វើជារាប់យើងតែម្ដង”។ យ៉ាងណាមិញលោកថា អ្នកធ្លាប់មានដំដៅនឹងលោកខ្លះ ក៏ត្រលប់មកល្អជាមួយលោកដោយសុច្ចចិត្តនោះដែរ ដោយគ្រាន់តែមានតិច មិនច្រើន។
លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ប្រកាសថា តាំងពីលោកមានឡានបនភឿនហៅជុំរកពេលសម្រាកមិនបាន អ្នកមិនធ្លាប់ឱ្យតម្លៃក៏ចាប់ផ្ដើមប្រមូលផ្ដុំ តែលោកនឹងរង់ចាំមើលថាតើបើលោកអត់ឡាន ហើយមិនហ៊ឺហារដូចមុន តើអ្នកណាខ្លះនៅតាមរាប់លោកដូចពេលនេះ។ ម្យ៉ាងមកពីលោកចាប់ផ្ដើមធុញទ្រាន់នឹងការរាប់អានក្លែងក្លាយដែលលោកកត់សម្គាល់ថាមានមិនចេញពីចិត្តនោះផង ទើបលោកនឹងសាកល្បងធ្វើខ្លួនជាមនុស្សសាមញ្ញជាថ្មី ដោយមិនខ្វល់ថាអ្នកណានៅរាប់រកលោក។ យ៉ាងណាមិញលោកប្រកែកថា មិនមានបញ្ហាជីវិត ឬ ស្ថានភាពការងារប្រែប្រួលនោះទេ ប៉ុន្តែមកពីលោកចាប់ផ្ដើមហត់នឿយនឹងការរាប់អានក្លែងក្លាយរបស់បុគ្គលខ្លះ ទើបលោកប្រកាសលក់ឡានចោល ហើយនឹងសាកល្បងរស់នៅបែបសាមញ្ញជាថ្មីម្ដងទៀត៕