ក្រុមយុវជនគោព្រៃជម្រើសជាតិបាល់ទាត់អាយុក្រោម 18ឆ្នាំរបស់កម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី កាលពីរសៀលថ្ងៃទី13 ខែសីហា ឆ្នាំ2019 កន្លងទៅនេះ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម 18ឆ្នាំ AFF U-18 Championship 2019។
ក្រោយពីបញ្ចប់វគ្គទី1 ក្រុមបាល់ទាត់ទាំង2 បានរក្សាភាពស្ងប់ស្ងាត់ដោយលទ្ធផល 0ទល់នឹង0។ ឈានចូលដល់វគ្គទី2 កម្ពុជាបានភ្លាត់ស្នៀតរបូត 1គ្រាប់ ហើយការប្រកួតបានរក្សាលទ្ធផលនេះរហូតដល់ទីបញ្ចប់ ក្នុងលទ្ធផលកម្ពុជាចាញ់ សិង្ហបុរី 0ទល់នឹង1។
លទ្ធផលនេះ បានធ្វើឱ្យកម្ពុជាត្រូវធ្លាក់ពីយុទ្ធនាការនេះជាស្ថាពរ ទោះជានៅសល់មួយប្រកួតបង្គ្រប់កិច្ចជាមួយម្ចាស់ផ្ទះវៀតណាម ដែលនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃទី15 ខែសីហា ឆ្នាំ2019 ក៏ដោយ៕