កម្ពុជាបានឈ្នះការដេញថ្លៃទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំប្រចាំតំបន់អាស៊ី សម្រាប់ពូល G របស់ខ្លួន ដែលនឹងចាប់ផ្តើមពីថ្ងៃទី2 ដល់ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ។
ក្រុមដែលស្ថិតនៅក្នុងពូល G ដែរនោះ រួមមាន ក្រុមម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ខណៈដែលការប្រកួតជ្រើសយកក្រុមខ្លាំងតែមួយប៉ុណ្ណោះដើម្បីឡើងទៅវគ្គចុងក្រោយនៃពានមួយនេះនៅដើមឆ្នាំ2020 ចំណែកឯក្រុមលេខ2 ប្រចាំពូលទាំង11 គឺជ្រើសយកតែក្រុមលេខ២ ដែលមានពិន្ទុខ្ពស់ចំនួន 6ក្រុមប៉ុណ្ណោះ ដើម្បីទៅវគ្គបន្ត៕