កាលពីពេលថ្មីៗនេះ Neymar JR ត្រូវបានក្លិបយក្សបារាំង Paris Saint Germaint ដាក់តម្លៃដ៏មហិមារហូតដល់ទី 250លានដុល្លារសម្រាប់ក្រុមណាមួយដែលចង់បានកីឡាកររូបនេះ ដែលនេះជាតម្លៃដែលមិនធ្លាប់មានឡើយក្នុងពិភពបាល់ទាត់អន្តរជាតិ។
មកទល់នឹងពេលនេះ មានក្លិបអេស្ប៉ាញ2 ដែលកំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ គឺ Real Madrid និង Bacelona FC ដែលក្នុងចំណោមនេះ ក្លិបចាស់របស់ Neymar គឺ Bacelona FC អាចមានភាគរយច្រើនជាងគេ ដោយសារតែកីឡាករសញ្ជាតិប្រស៊ីលរូបនេះបានបង្ហាញចេតនាចង់ទៅក្លិបនេះច្រើនជាង។
គួរបញ្ជាក់ផងដែរថា ក្លិបយក្សបារាំង Paris Saint Germaint បានចំណាយលុយទៅជិត 220លានដុល្លារ ដើម្បីនាំយកកីឡាករវ័យក្មេងនេះមកកាន់ទឹកដីបារាំងកាលពីឆ្នាំ២០១៧ ដោយមកទល់នឹងពេលនេះតម្លៃផ្ទេររូបគេ នៅតែជាតម្លៃខ្ពស់ជាងគេបង្អស់នៅលើពិភពលោក និងមិនទាន់មានកីឡាករណាបំបែកបាននៅឡើយ៕