ទីបំផុតសហព័ន្ធបាល់ទាត់នៃប្រទេសកូរ៉េខាងជើងបានយល់ព្រមធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមជម្រើសជាតិកូរ៉េខាងត្បូងហើយ ក្នុងវគ្គជម្រុះ World Cup ជុំទី2 នៅក្នុងខែកញ្ញាខាងមុខនេះ។
ការយល់ព្រមធ្វើជាម្ចាស់ផ្ទះនេះ គឺជាលើកទី1 ហើយ ចាប់តាំងពីឆ្នាំ1990 ដែលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានទៅជាន់លើទឹកដីកូរ៉េខាងជើងនេះ ដោយសារតែបន្ទាប់ពីពេលនោះមក(1990) កូរ៉េខាងជើងលែងអនុញ្ញាតឱ្យជនជាតិកូរ៉េខាងត្បូងណាម្នាក់មកជាន់ទឹកដីរបស់ខ្លួនទៀតឡើយ។
តាមមតិរបស់អ្នកស្នេហាវិស័យកីឡាជាច្រើនបានយល់ថា នេះអាចជាការណ៍ល្អមួយ ដោយសារតែបាល់ទាត់ប្រសិនបើបានលេងក្នុងទឹកដីរបស់ខ្លួន ប្រាកដណាស់ក្រុមម្ចាស់ផ្ទះនឹងមានប្រៀបជាង ខណៈដែលកីឡាករបរទេសជាច្រើនហាក់មានសម្ពាធ និងភ័យខ្លាចពេលទៅដល់ទឹកដីនៃប្រទេសកូរ៉េខាងជើង៕