ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាត្រូវបើកឆាកតតាំងជាមួយនឹងក្រុមខ្លាំងវៀតណាមនៅថ្ងៃទី16 ខែសីហា ឆ្នាំ2019 មុននឹងបន្តជួបមីយ៉ាន់ម៉ាក្នុងជំនួបបន្ទាប់។
ចំពោះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាវិញ នេះគឺជាលើកទី2 ហើយដែលបានចូលរួមក្នុងពានរង្វាន់មួយនេះ ដោយកាលពីឆ្នាំមុន កម្ពុជាបានបើកឆាកលើកដំបូងក្នុងការប្រកួតបែបអន្តរជាតិដោយយកឈ្នះប្រទេសទីម័រក្នុងលទ្ធផល 12ទល់នឹង0 តែគួរឱ្យសោកស្តាយពួកគេបានធ្លាក់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AFF Women’s Championship 2019 បានចាប់ផ្តើមតាំងពីថ្ងៃទី11 ខែសីហា ឆ្នាំ2019 រហូតដល់29 ខែសីហា ឆ្នាំ២០១៩ នៅក្នុងខេត្តឈុនបូរី ប្រទេសថៃ។