កម្ពុជាបានបញ្ជូនអត្តពលិកចំនួន 96រូប ដើម្បីចូលរួមប្រកួតក្នុងកីឡាចំនួន 12ប្រភេទ រួមមាន តេក្វាន់ដូ ការ៉ាតេដូ យូដូ ជឺជីតស៊ូ ចំបាប់ វាយសី វាយកូនឃ្លីលើតុ ហែលទឹក ទ្រីយ៉ាត្លុង អត្តពលកម្ម បាល់ឱប និងប្រណាំងទូកកានូ ក្នុងការប្រកួតកីឡានគរបាលពិភពលោកលើកទី18 (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជាមានិតចិន។
ជាលទ្ធផលមកទល់នឹងពេលនេះ កម្ពុជាបានទទួលមេដាយសរុបចំនួន 18គ្រឿង ក្នុងនោះមានមាស5 ប្រាក់8 និងសំរឹទ្ធ5 ដោយមេដាយមាសបានពីវិញ្ញាសាប្រណាំងទូកនាគ ហែលទឹក ចំបាប់ (1គ្រឿង) និងការ៉ាតេដូចំនួន 2គ្រឿង។ ចំពោះមេដាយប្រាក់វិញ កម្ពុជាបានពីវិញ្ញាសាហែលទឹក ចំបាប់ និងការ៉ាតេដូ៕