កាលពីថ្ងៃទី11 ខែសីហា ឆ្នាំ2019 ក្រុមជម្រើសជាតិ U18 កម្ពុជាបានប្រកួតជាមួយ U18 ម៉ាឡេស៊ីក្នុងពូល B ពានរង្វាន់ AFF U18 Championship នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ដែលជាលទ្ធផល ក្រុមកម្ពុជាបានចាញ់ក្រុមម៉ាឡេស៊ី 3ទល់នឹង0។
នៅការប្រកួតបន្ទាប់ កម្ពុជានឹងត្រូវជួបជាមួយក្រុមខ្សោយសិង្ហបុរី មុននឹងបន្តជួបវៀតណាមក្នុងជំនួបបិទពូល។ គិតមកទល់នឹងពេលនេះ កម្ពុជាឆ្លងកាត់ 3ប្រកួតរួចមកហើយក្នុងលទ្ធផលឈ្នះ1 ចាញ់2 ឈរនៅលើលេខ4 ក្នុងចំណោម 6ប្រទេសពីលើថៃ និងសិង្ហបុរី ៕