ជម្រើសជាតិកម្ពុជាអាយុក្រោម 15ឆ្នាំ ទើបតែបានបញ្ចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម15ឆ្នាំ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ5 ប្រចាំពូល B ដោយបានប្រកួត 5លើក មិនដែលឈ្នះ ក្នុងមានស្មើ1 និងមាន 1ពិន្ទុ។
ក្រោយធ្លាក់ពីយុទ្ធនាការពានខាងលើ ក្រុមកម្ពុជាត្រូវបានអញ្ជើញជាកិត្តិយសឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយដែលមានឈ្មោះថា Shanghai Jinshan International Youth Football Championship ដែលរៀបចំដោយប្រទេសចិន ចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី23 ខែសីហា ឆ្នាំ2019 នៅទីក្រុងស៊ាងហៃ ប្រទេសចិន ដោយមានការចូលរួមពីក្រុមនៅក្នុងតំបន់ជាច្រើនផងដែរ៕