អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ត្រូវបានក្លិបនៅក្នុងលីកកំពូលវៀតណាម Hoàng Anh Gia Lai តែងតាំងជានាយកបច្ចេកទេស ដោយចុះកុងត្រារយៈពេល 1ឆ្នាំ។
Hoàng Anh Gia Lai FC ជាក្លិបដ៏ធំ និងចំណាស់មួយនៅក្នុងលីកកំពូលវៀតណាម ដែលធ្លាប់ឈ្នះជើងឯក 2ឆ្នាំជាប់គ្នា គឺរដូវកាល2003 និង2004 តែបានបញ្ចប់លីកឆ្នាំ2018 កន្លងទៅដោយទម្រង់លេងមិនសូវជាល្អប៉ុន្មានឡើយ ដោយទទួលបានចំណាត់ថ្នាក់លេខត្រឹម10 ក្នុងចំណោម 14ក្រុម)។
គួររំឭកផងដែរថា លោក Lee Tae Hoon គឺជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានយូរជាងគេ និងច្រើនលើកជាងគេ ដោយបានដឹកនាំការប្រកួតសរុប 45លើក ឈ្នះ 16លើក ស្មើ 4លើក និងចាញ់ 25លើកនៅក្នុងការដឹកនាំទាំង 2សម័យកាលរបស់លោក (សម័យកាលទី1 ឆ្នាំ2010 ដល់2012 និងសម័យកាលទី2 ឆ្នាំ2013 ដល់2017)៕