ការជ្រើសរើសសាលាសិក្សាផ្នែកភាសា ជារឿងចម្បងមួយដែលអាណាព្យាបាលជាច្រើនកំពុងពិចារណា ព្រោះគោលបំណងសំខាន់របស់គាត់ គឺចង់ឱ្យកូនៗក្លាយជាមនុស្សដែលមានសមត្ថភាពថ្មីៗដែលឆ្លើយតបជាមួយនឹងទីផ្សារការងារនៅថ្ងៃអនាគត។ សាលារៀន Leaderland English Academy ជាសាលាបង្រៀនភាសាដែលឆ្លើយតបបានយ៉ាងល្អជាមួយនឹងតម្រូវការ និងក្តីប្រាថ្នារបស់អាណាព្យាបាលគ្រប់រូប។
លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ក្នុងចំណោមសាលាភាសាល្អៗទាំងអស់នៅកម្ពុជា Leaderland English Academy អាចជាជម្រើសថ្មីមួយដែលអាចផ្តល់ឱ្យនូវចំណេះដឹងសំខាន់ៗចំនួន 4មុខ ក្នុងពេលតែមួយ គឺចំណេះដឹងផ្នែកភាសាច្បាស់លាស់ ចំណេះដឹងផ្នែកសហគ្រិនភាព ចំណេះដឹងភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា។ ការបញ្ចូលគ្នានូវកញ្ចប់បណ្តុះបណ្តាលទាំងអស់នេះ គឺត្រូវធ្វើឡើងដោយភ្ជាប់ការបណ្តុះបណ្តាលឱ្យសិស្សានុសិស្សអាចសិក្សាផង និងអនុវត្តផងជាមួយគ្នា ដើម្បីបង្កើតជាប្រភេទនៃការអប់រំថ្មីមួយដែលអាចធ្វើឱ្យសិស្សចេះទាំងភាសា មានជំនាញជាសហគ្រិនភាព មានភាពជាអ្នកដឹកនាំ និងមានជំនាញបច្ចេកវិទ្យាក្នុងពេលតែមួយ។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖“យើងផ្តល់ជូនកម្មវិធីទាំងអស់នេះ ដោយសារតែយើងមើលឃើញថា ការសិក្សាតែផ្នែកភាសា មិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការធ្វើឱ្យសិស្សក្លាយជាមនុស្សខ្លាំង និងមានសមត្ថភាពខ្ពស់ម្នាក់។ ហេតុនេះការផ្តល់ជម្រើសថ្មីនេះ អាចជាគំនិតល្អមួយសម្រាប់អាណាព្យាបាលក្នុងការពិចារណា ដើម្បីជួយកូនៗឱ្យក្លាយជាមនុស្សខ្លាំងពិតប្រាកដទាំងចំណេះដឹង អាកប្បកិរិយា អត្តចរិត និងផ្នត់គំនិតសម្រាប់សតវត្សរ៍ទី21នេះ”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា យើងនឹងធ្វើការអប់រំសិស្សរបស់យើងដោយគ្រូល្អៗខាងផ្នែកភាសាដែលមានបទពិសោធច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សបានសិក្សាផ្ទាល់ជាមួយគ្រូជនជាតិដើម និងជាមួយកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ។ ក្រៅពីនេះ សាលាក៏មានវគ្គសិក្សាផ្នែកសហគ្រិនភាព ដោយមាននៅក្នុងកម្មវិធីសិក្សាផង និងមានការចូលរួមធ្វើបទបង្ហាញពីបុគ្គលសំខាន់ៗនៅក្នុងសាលសន្និសីទរបស់សាលាផ្ទាល់ផង។ លោកបន្ថែមថា មានអ្នកជំនួញធំៗ ម្ចាស់ក្រុមហ៊ុនសហគ្រាស រួមទាំងស្ថាបនិកផលិតផលប្រកបដោយគុណតម្លៃជាច្រើននឹងត្រូវបានអញ្ជើញឱ្យមកចែករំលែក និងជួបជាមួយសិស្សផ្ទាល់ដើម្បីឱ្យសិស្សកាន់យល់ដឹងពីសហគ្រិនភាព ដោយជួបជាមួយអ្នកអនុវត្តផ្ទាល់ៗតែម្តង។ ក្រៅពីនេះ យើងក៏មានរៀបចំកម្មសិក្សាទៅកាន់ស្ថាប័នធំៗនៅក្នុងប្រទេស ដើម្បីផ្តល់ឱកាសឱ្យសិស្សបានស្វែងយល់ពីវិធីសាស្ត្រធ្វើការងារ រួមទាំងវិធីសាស្ត្រនៃការគ្រប់គ្រងអាជីវកម្មបែបស្តង់ដាទាំងអស់នោះផងដែរ។
បន្ថែមពីលើនេះ លោក ប៉ិច ប៉ូឡែន បានលើកឡើងថា ចំពោះជំនាញភាពជាអ្នកដឹកនាំវិញ យើងនឹងធ្វើការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាមនុស្សខ្លាំងតាមរយៈកម្មវិធីទម្លាប់ល្អទាំង 7យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ រួមទាំងកម្មវិធីល្បីៗជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀត សិស្សក៏មានលំហាត់ និងមេរៀនជាច្រើនដែលទាមទារឱ្យធ្វើការងារជាក្រុម ធ្វើបទបង្ហាញ និងដឹកនាំសកម្មភាពមួយចំនួនដើម្បីផ្សាំុខ្លួន បណ្តុះភាពជាអ្នកដឹកនាំឱ្យបានរួចរាល់ មុនពេលចាប់ផ្តើមអាជីពការងារពិតប្រាកដរបស់ខ្លួននៅថ្ងៃអនាគត។ ចំណែកឯបច្ចេកវិទ្យាវិញ ក៏ជាផ្នែកពិសេសមួយដែរដែលសាលាផ្តល់ជូន ព្រោះលោកមើលឃើញថា អនាគតទៅ ក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 នេះ បច្ចេកវិទ្យា ជាផ្នែកសំខាន់ដែលសិស្សចាំបាច់ត្រូវតែចេះដើម្បីទាញយកការងារ និងអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ហេតុនេះហើយទើបសាលាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជាកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ ក្តារខៀនឆ្លាតវៃ រួមទាំងការប្រើប្រាស់កម្មវីធី Virtual Reality (VR) និង AR (Argument Reality) ដើម្បីឱ្យសិស្សស្គាល់ និងសិក្សាដោយផ្ទាល់ជាមួយបច្ចេកវិទ្យាទំនើបៗទាំងអស់នេះ។
សាលាភាសាអង់គ្លេស Leaderland English Academy គឺជាសាលារៀនដែលទំនើបឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា ដែលបាននាំយកមកនូវការបង្រៀន បែបបច្ចេកវិទ្យាសម័យទំនើប តាមរយៈប្រព័ន្ធបច្ចេកវិទ្យាបំពាក់លើភ្នែក ដែលមានឈ្មោះថា Virtual Reality (VR) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា អប់រំឈានមុខគេ ដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR។ ដោយមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុនបានផ្តល់ជូននូវដំណោះស្រាយការសិក្សាថ្មី ដល់សាលារៀនកម្រិតបឋម និងមធ្យមសិក្សានៅអាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ មានប្រទេសជឿនលឿន និងកំពុងអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោក កំពុងតែដាក់ដំណើរការបច្ចេកវិទ្យា VR មួយនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ គឺនៅសាលាភាសាអង់គ្លេស លីដឺលែន នេះផ្ទាល់តែម្តង។
សាលាភាសា លីដឺលែន គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងមានទីតាំងស្ថិតនៅអគារលេខ9 ផ្លូវលេខ362 ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី1 ខែសីហា ឆ្នាំ2019។កម្មវិធីបង្រៀនភាសាអង់គ្លេស របស់សាលាភាសា លីដឺលែន រួមមាន៖ 1៖ General English Program 2៖ English for Academic Purposes 3៖ English for Business និង 4៖ TOEFL / IELTS Preparation៕