វេលាកំណត់ចូលរោងជ័យរបស់តារាកំប្លែងរួមទ្រនំ នាយកៃដ និងនាង ខ្ញុង បានចូលមកដល់ ធ្វើឲ្យមហាជនកើតក្តីសាទររំភើបរីករាយ ខណៈកាលពីម្សិលមិញជាថ្ងៃចូលរោង និងសូត្រមន្តនោះ មានការអញ្ជើញពីមេបាចាស់ទុំទាំងសងខាងក្នុងទឹកមុខពេញចិត្តថ្លើមទាំងសងខាងតែម្តង។ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ អ្នកនាង ខ្ញុង និងនាយ កៃដ បានចូលរោងជ័យទៅតាមប្រពៃណីហើយ ទទួលបានការកោតសរសើរចំពោះអ្នកទាំងពីរយ៉ាងខ្លាំងពីអ្នកគាំទ្រទាំងក្នុងនិងក្រៅសិល្បៈ។
ជាក់ស្តែងអ្វីដែលកាន់តែពិសេសនិងបង្ករការភ្ញាក់ផ្អើល ធ្វើឲ្យមហាជនចាប់អារម្មណ៏ខ្លាំងនោះពិធីមង្គលការរបស់តារាកំប្លែង ខ្ញុង និងនាយ កៃដ ពេលបានបានដឹងពីតួនាទីអ្នកកំដររបស់អ្នកទាំងពីរគឺញាក់សាច់តែម្តង ព្រោះកូនកំដរទាំង៣រូបឋានៈខ្ពស់សុទ្ធតែជាលោកឧកញ៉ាមានដូចជា៖ ឧកញ៉ា ឃ្លោក ឧកញ៉ា ជា ប៉ូរ៉ា និងឧកញ៉ា ប៊ុន ពៅ ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់ៗគ្នាថាថ្ងៃចូលរោងការប្តីប្រពន្ធមួយគូនេះពិតជាមិនធម្មតាមែន ព្រោះយកសុទ្ធតែអ្នកធំធ្វើជាកូនកំដរទាំងអស់៕