ការប្រកួត AFF U18 Next Media Cup 2019 នៅកីឡដ្ឋាន Thong Nhat ទីក្រុងហូជីមិញ នៃប្រទេសវៀតណាមកាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម 18ឆ្នាំកម្ពុជា បានចាញ់ក្រុមបាល់ទាត់យុវជនអាយុក្រោម 18ឆ្នាំ អូស្ត្រាលី ក្នុងលទ្ធផល 1ទល់នឹង5 ដោយក្នុងនោះដែរ កម្ពុជារកបាន 1គ្រាប់ដោយកីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិកម្ពុជាឈ្មោះ សៀង ចន្ធា។
ក្នុងពានរង្វាន់នេះ កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមម្ចាស់ផ្ទះវៀតណាម អូស្ត្រាលី ថៃ សិង្ហបុរី និងម៉ាឡេស៊ី។ ក្នុងនោះ នៅការប្រកួតបន្ទាប់ កម្ពុជាត្រូវជួបម្ចាស់ជើងឯកចាស់ថៃ នៅថ្ងៃទី9 ខែសីហា ឆ្នាំ2019 នៅវេលាម៉ោង3 និង 30នាទីរសៀល៕