ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម 18ឆ្នាំ បានបាត់បង់ពិន្ទុក្នុងជំនួបដំបូងប្រចាំពូល B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 18ឆ្នាំ AFF U-18 Championship 2019 ដ៏មានសារៈសំខាន់ បន្ទាប់ពីប្រកួតចាញ់ U-18 អូស្ត្រាលី ក្នុងជំនួបដំបូង។
ចំណែកឯការប្រកួត 2គូទៀត រវាង U-18 ថៃ ជាមួយ U-18 សិង្ហបុរី គឺបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា គឺ 1ទល់1។ ដោយឡែកក្នុងពូលនេះផងដែរ ការប្រកួត 1គូទៀត គឺជាការប្រកួតរវាងម្ចាស់ផ្ទះវៀតណាម និងម៉ាឡេស៊ី បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះវៀតណាម ឈ្នះ 1ទល់នឹង0។
នៅវេលាម៉ោង 3:30រសៀល ថ្ងៃទី9 ខែសីហា 2019 រសៀលនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 18ឆ្នាំ នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្រោមអាយុ 18ឆ្នាំដូចគ្នា ដែលជាជំនួបជើងទី2៕