ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងដែលចេះតែរីកធំឡើងជារៀងរាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿងសម្អាងដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។
1. គ្រីមថែបំប៉នស្បែកមិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែលមានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬអាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកម្តៅថ្ងៃអាចនៅប្រើបាន។
2. ថ្នាំព្យាបាលមុនព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1-2 ខែជាមុនសិន ទើបអាចមានគភ៌បាន។
3. ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្មចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិនស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេលនោះឡើយ។
4. ខាត់ស្បែកមុខ និងស្បែកដងខ្លួនជាពិសេសការខាត់ស្បែកដោយសារធាតុគីមី អាចធ្វើឱ្យកើតប្រតិកម្មចាញ់ និងឡើងកន្ទួល ឬជួនកាលអាចនឹងឆ្លងមេរោគបានដោយងាយបើស្ត្រីមានគភ៌មានរបួស ឬដំបៅនៅតាមរាងកាយផងនោះ។ ដូច្នេះយើងសូមណែនាំថា បើអ្នកមានគភ៌ចង់ខាត់ ឬធ្វើម៉ាស្សាដងខ្លួននោះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះសារធាតុមួយចំនួននៅក្នុងផលិតផលទាំងនោះអាចនឹងធ្វើឱ្យរលាកក្រហាយ និងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
5. ធ្វើម៉ាស្សាមុខដោយឧបករណ៍ដែលមានទាំង អាល់ត្រាសូនិក បេប៊ីហ្វេស ភ្លើងពណ៌ផ្សេងៗ ព្រោះតារាងដែកឆក់អគ្គិសនី នឹងហុចផលធ្វើឱ្យគភ៌រលូតបាន។ ទាំងអស់នេះរួមទាំងគ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗទៀតផង ដូចជា ប្រដាប់ផ្លុំសក់ ប្រដាប់បឺតធូលីដី ឆ្នាំងម៉ៃក្រូវេហ្វ និងអ្វីក៏ដោយដែលមានម៉ូទ័រ ឬឌីណាម៉ូភ្លើង អ្នកមានគភ៌គួរតែនៅឱ្យឆ្ងាយៗពីរបស់ទាំងអស់នោះ។
6. លាបពណ៌ក្រចកសារធាតុគីមីនៅក្នុងថ្នាំលាបក្រចកនឹងមានផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកនៅក្នុងផ្ទៃ និងសូម្បីតែកូនង៉ាដែលទើបនឹងកើតក៏ដោយ។
7. ចាក់ Botoxការចាក់សារធាតុនេះចូលទៅក្នុងស្បែក នឹងធ្វើឱ្យសាច់ដុំពិការ លែងធ្វើការ ជារឿងដែលត្រូវបានហាមជាដាច់ខាត សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ។
8. ស្ពង់ចំហាយទឹក និងសោណាធ្វើឱ្យរាងកាយរបស់អ្នកមានផ្ទៃពោះបាត់បង់ជាតិទឹកក្នុងអំឡុងពេលនោះ ទើបមិនគួរធ្វើសោណាក្នុងអំឡុងពេលមានគភ៌ឡើយ ព្រោះអាចនឹងធ្វើឱ្យកើតខ្យល់គ វិលមុខបានយ៉ាងងាយបំផុត។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវមួយទៀតបានប្រាប់ថា ក្រោយពីចំហុយសោណាបានប្រមាណជា 1-2 ម៉ោងមក នឹងធ្វើឱ្យ IQ របស់យើងធ្លាក់ចុះទៀតផង ដោយសារតែការបាត់បង់ជាតិទឹកក្នុងរាងកាយហ្នឹងឯង។
មូលហេតុផ្សេងៗទាំងអស់នេះអាចធ្វើឱ្យអ្នកមានផ្ទៃពោះមើលថែទាំកូននៅក្នុងផ្ទៃបានយ៉ាងមានសុវត្ថិភាព តែយ៉ាងណាក៏ដោយ ក៏ស្រ្តីមានគភ៌ត្រូវតែស៊ូទ្រាំដែរ ដើម្បីឱ្យជីវិតដ៏តូចមួយដែលនៅក្នុងខ្លួនរបស់អ្នកមានសុខភាពល្អ នៅពេលបើកភ្នែកមើលពិភពលោកនេះ៕