អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Wayne Rooney នឹងពាក់អាវលេខ32 ជាមួយក្លិបក្នុងលីកលំដាប់ទី2 របស់អង់គ្លេសវិញ ក្រោយពីបានចុះកុងត្រាជាមួយនឹងក្លិប Derby ក្នុងកិច្ចសន្យារយៈពេល 18ខែ។
ជាមួយគ្នានេះដែរ កីឡាកររូបនេះបានបញ្ជាក់ប្រាប់ថា ខ្លួនគេអាចនឹងទៅធ្វើជាគ្រូបង្វឹក ឬក៏ធ្វើជាអ្នកចាត់ការរបស់ក្លិបមួយនេះវិញនៅពេលចប់កុងត្រា ប្រសិនបើរូបគេមិនចង់បន្តធ្វើជាកីឡាករនៅក្នុងក្លិបនេះទៀត។
អតីតជម្រើសជាតិអង់គ្លេសរូបនេះនៅសល់កុងត្រា 2រដូវកាលទៀតជាមួយក្លិបក្នុងលីកកំពូលរបស់អាមេរិក DC United ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ក្លិប Derby លោក Mel Morris គិតថា Rooney អាចនឹងក្លាយជាកម្លាំងសំខាន់ជួយរុញក្លិបមួយនេះបានឡើងទៅលេងនៅ Premier League ទើបសម្រេចចិត្តទិញយកកីឡាកររូបនេះ៕