កម្មវិធី Homless World Cup 2019 ដែលបានធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស និងបានផ្តល់សិទ្ធិឱ្យកម្ពុជាចូលរួម ដោយមានកីឡាករវ័យក្មេងចំនួន 8រូបទៅចូលរួមប្រកួតប្រជែងគ្នាជាមួយនឹងក្រុមបាល់ទាត់តំណាងឱ្យជនអនាថាចំនួន 72ក្រុម មកពី 48ប្រទេស និងមានពានរង្វាន់ជាច្រើនក្នុងកម្មវិធីនេះ។
កម្ពុជាដែលជាជើងឯកកាលពីឆ្នាំចាស់ បានបញ្ជូនយុវជនចំនួន 8នាក់ទៅចូលរួមការប្រកួតខាងលើ ដោយក្នុងនោះរួមមាន យ៉េង សុខរ៉ា សុខ ប៉ុនតាន ទុំ វុត្ថា ផល វ៉ាន់ណេត សំ ដាំ គូ រ៉ាត់ ស្រី មករា និងជា សីមា។ តែជាលទ្ធផល គឺក្រុមកម្ពុជាធ្វើមិនសូវបានល្អឡើយ ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ4 នៃកម្រិតទី5 របស់ការប្រកួតនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមប្រកួតបាល់ទាត់ក្នុងកម្មវិធីដែលបង្កើតឡើងតាំងពីឆ្នាំ2003 នេះ ជាច្រើនលើកមកហើយ និងធ្លាប់ឈ្នះជើងឯកទៀតផង៕