កាលពីល្ងាចម្សិលមិញនេះ ក្រុមបាល់ទាត់អាយុក្រោម 15ឆ្នាំ ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមឡាវក្នុងការប្រកួតចុងក្រោយរបស់ខ្លួនដោយលទ្ធផល 3ទល់នឹង0 ក្នុងពានរង្វាន់ AFF U15 Boy Championship 2019 នៅខេត្តឈុនបុរី នៃប្រទេសថៃហើយ។
ការប្រកួតចុងក្រោយនេះ គឺជាការប្រកួតបង្គ្រប់កិច្ចរបស់កម្ពុជាក្នុងពានរង្វាន់មួយនេះ ដោយកម្ពុជាបានឆ្លងកាត់ 5ប្រកួត ចាញ់ 4ប្រកួត និងស្មើ 1ប្រកួត។ ចំណែកឯក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល A មាន ឥណ្ឌូនេស៊ី វៀតណាម ចំណែកឯពូល B មានម៉ាឡេស៊ី និងម្ចាស់ផ្ទះថៃ៕