មហាជនជាច្រើនបានស្គាល់ខ្លះៗហើយថា អ្នកនាង ឆិល ពេជ្រពណ្ណរាយ គឺជាអតីតប្រធានក្រុមរាំអមឆាកប្រគំតន្ត្រីតាមស្ថានីយ៍ទូរទស្សន៍ស្ទើតែគ្រប់ប៉ុស្ដិ៍តែម្ដង និងមានឈ្មោះល្បីម្នាក់ក្នុងពិភពសិល្បៈ។ ដោយសារឆ្លងកាត់ប្រវត្តិតស៊ូប្រឹងប្រែងក្នុងឆាកជីវិតដ៏កម្សត់ ថ្មីៗនេះអ្នកសិល្បៈមួយនេះ បានសម្រេចភាពជោគជ័យយ៉ាងធំធេង ដោយបានប្រកាសជា អគ្គនាយិកាក្រុមហ៊ុនល្អពិត ពេជ្រចរណៃ ប្រចាំផលិតផល P Nice Brand ជាគ្រឿងសម្អាងព្យាបាលស្បែកមុខផលិតពីប្រទេសថៃ។
ដោយសារតែមានមហិច្ឆិតាចង់ក្លាយជាស្ត្រីរឹងមាំខាងមុខជំនួញធ្វើឱ្យ ស្រីពេជ្រ ព្យាយាមតស៊ូរហូតបើទោះជាផលលំបាកទាំងនោះពិបាកទទួលយកម្តងៗក៏ដោយ។ អ្នករាំដែលទ្រាំពាក្យគេដិះដៀលរូបនេះបច្ចុប្បន្នបានប្រៃប្រួលជីវភាពច្រើនហើយអាជីវកម្មលើមុខរបរជំនួញគ្រឿងសំអាងក៏ឃើញថាមានការពង្រីកខ្លួនច្រើនដោយដៃគូចែកចាយរីកឡើងរហូត។ អ្នករាំរូបនេះដើរដល់គោលដៅមួយជំហ៊ានទៀតក្រោយលើពានលំដាប់កំពូលនៅប្រទេសថៃ ក៏បានធ្វើឱ្យភាគីថៃឱ្យតម្លៃអ្នកនាងយ៉ាងខ្លាំង ហើយពិតជាមានមោទនភាពបំផុតសម្រាប់កម្ពុជា ដែលមានស្ដ្រីជោគជ័យដូចជាអ្នកនាង។
ការវិលត្រឡប់មកកម្ពុជានាថ្ងៃម្សិលមិញនេះ អ្នកនាង ពេជ្រពណ្ណរាយ បានប្រាប់ឡារ៉ែនថា អ្នកនាងចង់ឱ្យបងប្អូនស្រីកម្ពុជាទាំងអស់ រឺងមាំ និងក្រោកឈរឡើងពីការទន្ទឹងចាំព្រេងសំណាង និងវេសនា។ អ្នកនាងថា អ្នកនាងអរគុណចំពោះភាពក្រ ភាពលំបាក ភាពវេទនា និងជាពិសេសគឺ ស្បែកមុខដែលខូចរលេះរលួយ ដែលបានធ្វើឱ្យអ្នកនាងប្រឹងប្រែងស្វែងរកដំណោះស្រាយ និងបានក្លាយជាអគ្គនាយិកាក្រុមហ៊ុន។ បើអ្នកគ្មានអតីតកាលជូរចត់បែបនេះទេ ម្លេះអ្នកនាងក៏គ្មានថ្ងៃនេះដែរ។ ដូចនេះស្ត្រីទាំងឡាយត្រូវតែព្យាយាមតស៊ូយកឈ្នះភាពលំបាកឱ្យបានពិសេសលើមុខជំនួញ។ ហើយផលិតផលអ្នកនាង P Nice គឺតំណាងឱ្យភាពជោគជ័យរបស់ស្ត្រីដែលបាក់ទឹកចិត្តចំពោះស្បែកមុខ ។ អ្នកនាងបន្ដថា ក្រុមហ៊ុនអ្នកនាង ទទួលស្វាគមន៍នារីបាក់ទឹកចិត្តដោយស្បែកមុខខូចរលួយទាំងអស់ មកចូលរួម និងធ្វើការព្យាបាលតាមរយៈ P Nice ដែលទទួលស្គាល់ដោយក្រសួងសុខភិបាលកម្ពុជា និងថៃ៕