ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី31 ខែកក្កដា មកម្ល៉េះ ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ AFF Women Championship 2019 នៅក្នុងប្រទេសថៃ ដោយកម្ពុជាត្រូវស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជា មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី ហើយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី15 ដល់ថ្ងៃទី27 ខែសីហាខាងមុខ។មុននឹងចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ ក្រុមបាល់ទាត់នារីកម្ពុជាបាន និងកំពុងតែត្រៀមខ្លួនប្រកួតមិត្តភាពចំនួន 3ប្រកួតជាមួយនឹងក្រុមបាល់ទាត់នារីនៃក្លិបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី7 ខែសីហា ឆ្នាំ2019 និងក្រុមបាល់ទាត់បុរសនគររាជចំនួន 2ប្រកួត នៅថ្ងៃទី10 ខែសីហា ឆ្នាំ2019៕