
ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលមានឈ្មោះបោះសំឡេងនៅប្រទេសចិន ក៏ដូចជាល្បីល្បាញនៅលើពិភពលោកបច្ចុប្បន្នដែរនោះ បានធ្វើការប្រកាសចេញផលិតផលថ្មីមួយទៀតដែលជាកុំព្យូទ័រយួរដៃដំបូងបង្អស់របស់ខ្លួន។ កុំព្យូទ័រជំនាន់ទី2 របស់ Xioami នេះមានឈ្មោះ ចែកចេញជា 3ជម្រើសសម្រាប់ឱ្យជ្រើសរើសប្រើ។
1 – Mi Gaming Laptop 2019 មានចំនួន Ports និងទំហំអេក្រង់ 15.6អ៊ិញ បន្សល់ផ្ទៃគែមនៅសងខាងប៉ុនជំនាន់មុនដដែល ហើយល្បឿនដំណើរការអេក្រង់ Refresh rate អាចរត់បានដល់ 144Hz។
Mi Gaming Laptop 2019 ប្រើប្រាស់នូវ Keyboard ភ្លើងដេញ LED-backlit ចំនួន 4ពណ៌រត់នៅលើ 3ប្រភេទផ្សេងគ្នា ជាមួយមុខងារ Gesture Control នៅលើ Touchpad ខណៈថាមពលថ្មទំហំ 55Whr កាន់បាន 4.5ម៉ោងសម្រាប់ការចាក់វីដេអូ និង 4ម៉ោងការផ្សាយផ្ទាល់វីដេអូហ្គេម។

ចំពោះតម្លៃ Mi Gaming Laptop 2019 គឺចាប់ពី 1,080ដុល្លារសម្រាប់ Base model ខណៈ High-end model តម្លៃ 1,239ដុល្លារ និង Top model តម្លៃ 1,297ដុល្លារ។
ខាងក្រោមនេះជាលក្ខណសម្បត្តិតាមប្រភេទទាំង3 ៖
ម៉ូដែលទាបជាងគេ (Base model)
- អង្គគណនា: 9th Gen Intel Core i5-9300H (ល្បឿន4GHz, Turbo Boost 4.1GHz)
- ក្រាហ្វិកកាត: NVIDIA GeForce GTX 1660 Ti
- RAM: 8GB DDR4 RAM (2666MHz)
- អង្គផ្ទុក: 512GB PCIe SSD
- អេក្រង់: 144Hz High Refresh Rate Full HD
ម៉ូដែលកណ្ដាល (High-end model)
- អង្គគណនា: 9th Gen Intel Core i7-9750H (ល្បឿន6GHz, Turbo Boost 4.5GHz)
- ក្រាហ្វិកកាត: NVIDIA GeForce GTX 1660 Ti
- RAM: 16GB (2 x 8GB)
- DDR4 RAM (2666MHz)
- អង្គផ្ទុក:512GB PCIe SSD
- អេក្រង់: 144Hz High Refresh Rate Full HD
ម៉ូដែលខ្ពស់ជាងគេ(Top model)
– អង្គគណនា: 9th Gen Intel Core i7-9750H (ល្បឿន 2.6GHz, Turbo Boost 4.5GHz)
- ក្រាហ្វិកកាត: NVIDIA GeForce RTXTM 2060
- RAM: 16GB(2 x 8GB) DDR4 RAM (2666MHz)
- អង្គផ្ទុក: 512GB PCIe SSD
- អេក្រង់: 144Hz High Refresh Rate Full HD
