កាលពីការបញ្ជាក់ពីគណនីហ្វេសប៊ុករបស់កីឡាករ អេរិក ប៉ែនភារុន ម្ចាស់ខ្សែក្រវាត់ WBA Asia បានឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រកួតនាចុងសប្តាហ៍នេះក្នុងប្រភេទទម្ងន់ធ្ងន់មួយនៅប្រទេសហ្វីលីពីន។កីឡាករប្រដាល់សកលខ្មែរ សញ្ជាតិអាមេរិក អេរិក ប៉ែនភារុន នឹងឡើងប្រកួតជាលើកទី4 របស់គេនៅថ្ងៃទី3 ខែសីហា ឆ្នាំ2019 នៅឯប្រទេសហ្វីលីពីន ជាមួយអ្នកលេងកណ្ដាប់ដៃមកពីឥណ្ឌូនេស៊ី David Koswara។គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះមានឪពុកម្តាយជាអ្នកខេត្តកំពត ក្រោយមកក៏ទៅរស់នៅសហរដ្ឋអាមេរិក ដែលចុងក្រោយកីឡាកររូបនេះបានមកហាត់ប្រដាល់នៅប្រទេសវៀតណាម ដោយប្រកួតមិនដែលចាញ់ឡើយជាមួយនឹងស្ថិតិការប្រកួត 3លើក ឈ្នះទាំង 3លើក៕