ក្នុងជំនួបលីកកំពូលកម្ពុជា សប្តាហ៍ទី17 ដែលក្លិបម្ចាស់ផ្ទះ ភ្នំពេញក្រោន បានចាញ់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល 2ទល់នឹង5 នៅកីឡដ្ឋាន RSN បានធ្វើឱ្យកីឡដ្ឋានមួយនេះបំបែកកំណត់ត្រាអ្នកចូលរួមទស្សនាផ្ទាល់បានច្រើនជាងគេបង្អស់ក្នុងលីកកំពូលកម្ពុជា។ក្រោយបំបែកកំណត់ត្រានៅលីកកំពូលកម្ពុជាជាមួយនឹងចំនួនអ្នកទស្សនាសរុប 5,863នាក់ ដែលមិនគួរឱ្យជឿនោះ លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំង 2ក្រុមដែលបានជំរុញឱ្យព្រឹត្តិការណ៍នេះកើតមានឡើងនៅកីឡដ្ឋាន ស្មាត អ អេស អិន។
គួរបញ្ជាក់ផងដែរថា ជំនួបនេះបានបំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងលីកកំពូលកម្ពុជានៅក្នុងការប្រកួតរវាងភ្នំពេញក្រោន និងវិសាខា កាលពីសប្តាហ៍មុន (សប្តាហ៍ទី16) ដោយមានទស្សនិកជនសរុបចំនួន 5,512នាក់ ខណៈដែលលេខ3 បានទៅលើកីឡដ្ឋានខេត្តសៀមរាបដែលរក្សាកំណត់ត្រាបានជិត 2ឆ្នាំ ក្នុងចំនួនទស្សនិកជនជិត 4,500នាក់៕