ជើងខ្លាំងប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងត្រូវប្រកួតតំណាងឱ្យកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣30 ឆ្នាំ2019 នៅឯប្រទេសហ្វីលីពីនក្នុងប្រភេទកីឡាប្រដាល់បុរាណ។ចំពោះកីឡាប្រដាល់បុរាណនេះ កាលពី SEA GAMES ឆ្នាំ2017 កម្ពុជាធ្វើបានយ៉ាងល្អ ដោយប្រកួតក្នុង 5វិញ្ញាសា ទទួលបានមេដាយមាស 1គ្រឿង មេដាយប្រាក់ 1គ្រឿង និងមេដាយសំរិទ្ធ 2គ្រឿង។គួរបញ្ជាក់ដែរថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី30 ឆ្នាំ2019 នឹងចាប់ផ្តើមនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2019 និង បិទបញ្ចប់ទៅវិញនៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2019៕