ដោយសារតែជាមនុស្សស្រិរឹងមាំនិងធ្លាប់ឆ្លងកាត់ភាពលំបាកអស់ជាច្រើនដំណាក់កាលធ្វើឱ្យអតីតអ្នករាំដ៍មានជីវិតជូរចត់អ្នកនាង ឆិល ពេជ្រពណ្ណរាយ ខំរកស៊ីមុខរបរគ្រឿងសំអាងមួយរហូតល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្លើយតបការមើលឃើញពីគំនិតឆ្លាតវ័យបានធ្វើឱ្យស្ថាប័នផ្នែកអាជីវកម្មមួយនៅប្រទេសថៃបានសម្រេចប្រគល់ពានរង្វាន់ជូនលើផលិតផលគ្រឿងសំអាងដ៍មានគុណភាពបំផុត។
រហូតមកទល់ពេលនេះអ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្របានក្លាយជា CEO ប្រចាំផលិតផល P Nice Brand by ល្អពិត ពេជ្រចរណៃច្រើនខែមកហើយ។ ដោយសារតែមានមហិច្ឆិតាចង់ក្លាយជាស្ត្រីរឹងមាំខាងមុខជំនួញធ្វើឱ្យស្រីពេជ្រព្យាយាមតស៊ូរហូតបើទោះជាផលលំបាកទាំងនោះពិបាកទទួលយកម្តងៗក៏ដោយ។ អ្នករាំដែលទ្រាំពាក្យគេដិះដៀលរូបនេះបច្ចុប្បន្នបានប្រៃប្រួលជីវភាពច្រើនហើយអាជីវកម្មលើមុខរបរជំនួញគ្រឿងសំអាងក៏ឃើញថាមានការពង្រីកខ្លួនច្រើនដោយដៃគូចែកចាយរីកឡើងរហូត។
ទទួលបានពានរង្វាន់កាលពីម្សិលមិញនេះធ្វើឱ្យសមាជិកក៏ដូចជាអ្នកសិល្បៈមានការអបអរជាខ្លាំងដែលអ្នករាំរូបនេះដើរដល់គោលដៅមួយជំហ៊ានទៀតរហូតប្រទេសជិតខាងឱ្យតម្លៃពិតជាមានមោទនភាពបំផុតសម្រាប់កម្ពុជា។ដូចនេះស្ត្រីទាំងឡាយត្រូវតែព្យាយាមតស៊ូយកឈ្នះភាពលំបាកឱ្យបានពិសេសលើមុខជំនួញ។ អ្វីដែលធ្វើឱ្យផលិតមួយនេះប្រែប្រួលក្រោយសម្ពោធផ្លូវការមិនទាន់បាន១ខែផង ក៏ត្រូវបាននាយិកាផ្ទាល់បានទទួលពានរង្វាន់បញ្ជាក់ពីផលិតផលមានគុណភាពល្អ គ្មានផលប៉ះពាល់ ដែលជម្រុញឱ្យផលិតផល P Nice ផ្ទុះកក្រើកម្តងទៀត។
បើជីវិតផូរផង់ក៏នាយិកាដ៍ឆ្លាតវៃរូបនេះមិនបោះបង់សិល្បៈចោលនោះទេអ្នកនាងនៅតែបន្តដោយបង្កើតទីផ្សារឱ្យក្រុមរាំកាន់តែសម្បួរតទៅទៀតព្រោះសិល្បៈអ្នកនាងហែលឆ្លងដោយភាពក្រាញននាលបំផុតទើបចោលមិនបាន។